Sunday, May 6, 2012

កម្ពុជា​ច្រាន​ចោល​​ការ​លើក​​ឡើង​របស់​ថៃ​ដែល​ថា​កម្ពុជា​កំពុង​បន្ត​ដាក់​មីន​

ថ្ងៃអាទិត្យ ទី៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:៣៨

ទំព័រ ព្រឹត្ដិការ​ណ៏​សង្គម

ក្រសួង​​ការ​បរទេស​​ និងសហ​​ប្រតិ​បត្តិ​ការ​​អន្តរ​ជាតិ​នៃ​ព្រះ​រាជាណាចក្រក​ម្ពុជា សូម​បដិ​សេធ​​យ៉ាងដាច់​​អហង្កា​ចំពោះ​ពាក្យ​សម្តី​គ្មាន​មូល​​ដ្ឋាន​របស់​ អ្នក​នាំពាក្យ​​ក្រសួងការបរទេស​​ថៃ លោកថានី ថោងភក្តី ​ចុះផ្សាយ​តាម​សារព័ត៌​មាន​បាង​កក​ប៉ុស្តិ៍​​នៅថ្ងៃទី​៤ ឧសភា ២០១២ ​ដែល​ចោទ​ប្រកាន់ថា «កម្ពុជា​បន្តការ​ប្រឹង​ប្រែង​​​ដាក់​គ្រាប់​មីន​​នៅតាម​ព្រំដែន​ ថៃ-កម្ពុជា» ។
​នៅជុំវិញ​​ពិភព​លោក​អ្នក​ណា​​ក៏ដឹងដែរថា ​អតីត​សមរភូមិ​នៅ​កម្ពុជា ជា​ពិសេស​​តាម​ព្រំដែន​កម្ពុជា-ថៃ​​​ពោរពេញ​​ទៅដោយ​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​យ៉ាង​ច្រើន ​ដែល​ត្រូវបាន​ដាក់​បង្កប់​​ដោយ​ពួក​ខ្មែ​រ​ក្រហម​ក្នុង​អំឡុង​ពេល​សង្គ្រាម ​​អស់​រយៈ​​កាល​ជិត​៣​ទស​វត្សរ៍ ។ តំបន់​ជិត​ប្រាសាទព្រះវិហារ​​ដែល​ទាហាន​ថៃ​​បានធ្វើ​ឱ្យ​ផ្ទុះ​​មីន​មួយ​ គ្រាប់​​នោះ កន្លង​មក​គឺ​​ជា​សមរភូមិ​​ និងជាទីជម្រក​របស់​កម្លាំង​ខ្មែរ​ក្រហម​ដែល​ពិត​ជា​បាន​ដាក់​បង្កប់​គ្រាប់​ មីន​ជាច្រើន ដើម្បី​ការ​ពារ​​ទីតាំង​​របស់គេ​ក្នុង​អំឡុង​​ពេល​សង្គ្រាម ។ ​គួរ​កត់​សម្គាល់​ថា ​ក្នុង​​​រយៈ​កាល​សង្គ្រាម ​កម្លាំង​​ខ្មែរ​ក្រហម​​ក៏បាន​ចូល​ទៅ​ជ្រក​កោន​ជា​បណ្តោះ​អាសន្ន​​ ក្នុងទឹកដីថៃ​ផង​ដែរ។
​វាជា​រឿង​​គួរ​ឱ្យ​​សោក​សៅ​ និង​រំជួល​​ចិត្ត​ខ្លាំង​ណាស់​ដែល​កម្ពុជាត្រូវ​ទទួល​រងនូវ​​ការ​ចោទ​ ប្រកាន់​​ដោយ​គ្មាន​មូល​ដ្ឋាន​បែបនេះ ​ខណៈ​ដែល​ការផ្ទុះ​គ្រាប់​មីន​​ជាបញ្ហា​នៅ​​កើត​មាន​ជា​រឿយៗ​ សូម្បីតែនៅកន្លែង​ដែល​​ប្រជាជន​​បាន​ទៅ​តាំង​ទី​លំនៅ​ និងបង្ក​​​​បង្កើន​ផល​​រាប់​ឆ្នាំ​មក​ហើយ ក្រោយ​​ពី​ចប់​សង្គ្រាម​ ក៏នៅមានគ្រាប់​មីន​​ផ្ទុះ​ដែរ។
​កម្ពុជាសង្ឃឹមថា ​​ប្រទេសថៃ ​នឹង​មិនធ្វើ​កា​រ​ចោទ​ប្រកាន់​​ដោយ​គ្មាន​​មូលដ្ឋាន​ជា​បន្ត​ទៀត​ទេ ​ដែល​អាចធ្វើ​ឱ្យ​​​ប៉ះពាល់​ដល់​​ចំណង​​ទាក់ទងកាន់​តែ​​ប្រសើរ​​រវាង​ប្រជា​ ជាតិ​ទាំងពីរ ៕

No comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews