Sunday, May 6, 2012

កម្ពុជា​ច្រាន​ចោល​​ការ​លើក​​ឡើង​របស់​ថៃ​ដែល​ថា​កម្ពុជា​កំពុង​បន្ត​ដាក់​មីន​

ថ្ងៃអាទិត្យ ទី៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:៣៨

ទំព័រ ព្រឹត្ដិការ​ណ៏​សង្គម

ក្រសួង​​ការ​បរទេស​​ និងសហ​​ប្រតិ​បត្តិ​ការ​​អន្តរ​ជាតិ​នៃ​ព្រះ​រាជាណាចក្រក​ម្ពុជា សូម​បដិ​សេធ​​យ៉ាងដាច់​​អហង្កា​ចំពោះ​ពាក្យ​សម្តី​គ្មាន​មូល​​ដ្ឋាន​របស់​ អ្នក​នាំពាក្យ​​ក្រសួងការបរទេស​​ថៃ លោកថានី ថោងភក្តី ​ចុះផ្សាយ​តាម​សារព័ត៌​មាន​បាង​កក​ប៉ុស្តិ៍​​នៅថ្ងៃទី​៤ ឧសភា ២០១២ ​ដែល​ចោទ​ប្រកាន់ថា «កម្ពុជា​បន្តការ​ប្រឹង​ប្រែង​​​ដាក់​គ្រាប់​មីន​​នៅតាម​ព្រំដែន​ ថៃ-កម្ពុជា» ។
​នៅជុំវិញ​​ពិភព​លោក​អ្នក​ណា​​ក៏ដឹងដែរថា ​អតីត​សមរភូមិ​នៅ​កម្ពុជា ជា​ពិសេស​​តាម​ព្រំដែន​កម្ពុជា-ថៃ​​​ពោរពេញ​​ទៅដោយ​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​យ៉ាង​ច្រើន ​ដែល​ត្រូវបាន​ដាក់​បង្កប់​​ដោយ​ពួក​ខ្មែ​រ​ក្រហម​ក្នុង​អំឡុង​ពេល​សង្គ្រាម ​​អស់​រយៈ​​កាល​ជិត​៣​ទស​វត្សរ៍ ។ តំបន់​ជិត​ប្រាសាទព្រះវិហារ​​ដែល​ទាហាន​ថៃ​​បានធ្វើ​ឱ្យ​ផ្ទុះ​​មីន​មួយ​ គ្រាប់​​នោះ កន្លង​មក​គឺ​​ជា​សមរភូមិ​​ និងជាទីជម្រក​របស់​កម្លាំង​ខ្មែរ​ក្រហម​ដែល​ពិត​ជា​បាន​ដាក់​បង្កប់​គ្រាប់​ មីន​ជាច្រើន ដើម្បី​ការ​ពារ​​ទីតាំង​​របស់គេ​ក្នុង​អំឡុង​​ពេល​សង្គ្រាម ។ ​គួរ​កត់​សម្គាល់​ថា ​ក្នុង​​​រយៈ​កាល​សង្គ្រាម ​កម្លាំង​​ខ្មែរ​ក្រហម​​ក៏បាន​ចូល​ទៅ​ជ្រក​កោន​ជា​បណ្តោះ​អាសន្ន​​ ក្នុងទឹកដីថៃ​ផង​ដែរ។
​វាជា​រឿង​​គួរ​ឱ្យ​​សោក​សៅ​ និង​រំជួល​​ចិត្ត​ខ្លាំង​ណាស់​ដែល​កម្ពុជាត្រូវ​ទទួល​រងនូវ​​ការ​ចោទ​ ប្រកាន់​​ដោយ​គ្មាន​មូល​ដ្ឋាន​បែបនេះ ​ខណៈ​ដែល​ការផ្ទុះ​គ្រាប់​មីន​​ជាបញ្ហា​នៅ​​កើត​មាន​ជា​រឿយៗ​ សូម្បីតែនៅកន្លែង​ដែល​​ប្រជាជន​​បាន​ទៅ​តាំង​ទី​លំនៅ​ និងបង្ក​​​​បង្កើន​ផល​​រាប់​ឆ្នាំ​មក​ហើយ ក្រោយ​​ពី​ចប់​សង្គ្រាម​ ក៏នៅមានគ្រាប់​មីន​​ផ្ទុះ​ដែរ។
​កម្ពុជាសង្ឃឹមថា ​​ប្រទេសថៃ ​នឹង​មិនធ្វើ​កា​រ​ចោទ​ប្រកាន់​​ដោយ​គ្មាន​​មូលដ្ឋាន​ជា​បន្ត​ទៀត​ទេ ​ដែល​អាចធ្វើ​ឱ្យ​​​ប៉ះពាល់​ដល់​​ចំណង​​ទាក់ទងកាន់​តែ​​ប្រសើរ​​រវាង​ប្រជា​ ជាតិ​ទាំងពីរ ៕

​ស្ថាន​ទូត​អាមេរិក​​នាំអ្នក​​សារព័ត៌​មាន​ទស្សន​កិច្ច​​​នាវា​​អាមេរិក USS BLUE RIDGE ​ និង​នាវា USNS SAFEGUARD

ថ្ងៃអាទិត្យ ទី៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:៣២

ទិដ្ឋ​ភាពនៃ​ការ​ទស្សន​កិច្ច​នាវា​អាមេរិក​

ទិដ្ឋ​ភាពនៃ​ការ​ទស្សន​កិច្ច​នាវា​អាមេរិក​



ខេត្តព្រះសីហនុ ៖ ​ស្ថាន​ទូត​​អាមេរិក​​​ប្រចាំ​កម្ពុជា​កាល​ពី​ថ្ងៃទី​៤-៥ ​ឧសភា ​២០១២ ​​បាន​នាំអ្នក​​សារ​ព័ត៌​មាន​​មួយ​ក្រុម​ទៅទស្សន​កិច្ច​លើ​នាវា​អាមេរិក​ USS BLUE RIDGE ​និង​នាវា USNS SAFEGUARD ដើម្បី​​មើល​ពី​សកម្ម​ភាព​មួយចំនួន​នៅ​លើ​នាវា ​ជួប​សម្ភាសន៍​​ជា​មួយមេបញ្ជា​ការ​នាវា​ក៏​ដូចជា​ផ្តិត​យករូបភាព​​ទូទៅ​នៅលើ ​នាវា​​យក​​ទៅ​ផ្សព្វផ្សាយ​​ជូន​សាធា​រណ​ជន​​បាន​ទស្សនា ខណៈ​​ដែល​នាវា​របស់​អាមេ​រិក​​នោះបានចូល​​ចត​នៅ​​ព្រះរាជាណា​ចក្រ​កម្ពុជា ក្នុងខេត្តព្រះសីហនុ ​កាលពីថ្ងៃទី​​៣០ មេសា​ដល់​ថ្ងៃ​ទី​៤ ឧសភា ​២០១២ ។
​លោក​សនមគ្គិនថស្ស (Sean McIntosh) ​អ្នក​នាំពាក្យ​​ស្ថានទូត​អាមេរិក​ ​ប្រចាំ​នៅ​កម្ពុជា​​បាន​ឱ្យ​ដឹងថា កាលដែល​ស្ថាន​ទូត​អាមេរិក​អញ្ជើញ​​អ្នក​សារព័ត៌​មានទៅ​ទស្សន​កិច្ច​នៅ​លើ​ នាវា​នេះ គឺចង់​ឱ្យ​អ្នក​សារ​ព័ត៌​មាន​​យល់​​អំពី​ទំនាក់​ទំនង​​រវាង​កង​ទ័​ពជើង​​ទឹក ​​​រវាង​ប្រទេស​​ទាំងពីរ​កម្ពុជា-អាមេរិក ។
ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ព្រះពុទ្ធ​បដិមា​លង្ហិន​ទម្ងន់​ជាង​៦០​គីឡូ​​ក្រាម​ត្រូវ​ក្រុម​ចោរ​ទមិឡ​​​ឥត​សាសនា​លួច​យក​ចេញ​ពីកុដិ​

ថ្ងៃអាទិត្យ ទី៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៥:៣៦

ទិដ្ឋ​ភាព​នៅ​​កន្លែង​កើតហេតុ​

ទិដ្ឋ​ភាព​នៅ​​កន្លែង​កើតហេតុ​

 
 

        រាជធានីភ្នំពេញ ៖ ព្រះ​ពុទ្ធ​​បដិ​មាដែល​ធ្វើ​​​អំពី​​លង្ហិន​ ​​តាម​ការ​អះ​អាង​​​ថា មាន​ទម្ងន់​​ជាង​​​៦០គីឡូក្រាម​​ ដែល​តម្កល់​​ទុក​នៅក្នុង​​​កុដិ​ព្រះ​ចៅអធិការ​​​វត្ត​​ជម្ពូវ័ន ត្រូវ​បាន​ចោរ​​​ទមិឡ​​ឥត​សាសនា​​​១ក្រុម​​ចូលលួច​​យក​ទៅបាត់​​​ បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​​​​​ កាល​ពី​​​យប់​​ថ្ងៃទី​​៥ ឧសភា នៅកុដិ​​ចៅ​អធិការ​​​វត្ត​ជម្ពូវ័ន​​ សង្កាត់​ចោម​ចៅ  ខណ្ឌ​ពោធិ៍សែន​ជ័យ ។
តាម​​ប្រភព​ព័ត៌មាន​​​មួ​​យ​បាន​បង្ហើប​​ឱ្យ​ដឹង​​​ថា ព្រះ​ពុទ្ធ​​បដិមា​​​នោះ​គេ​ពុំ​ដឹង​ថាមាន​ទំហំ​​​ព្រះ​ភ្នែន​​​ប៉ុន្មាន​​​ និង​កម្ពស់​​ប៉ុន្មាន​​នោះ​ទេ​​ គ្រាន់​​តែគេដឹង​​ថា​ មាន​ទម្ងន់​​ប្រមាណ​​ជាង​​៦០គីឡូក្រាម​​​ និង​ធ្វើ​ឡើង​ពី​​លង្ហិន​​តាំង​ពី​សម័យ​​មុន​មក​​ម៉្លេះ​​​ និង​ត្រូវ​បាន​​​តម្កល់​​ទុក​នៅក្នុង​​កុដិ​​ចៅអធិការ​​​វត្ត​ជម្ពូវ័ន​​​ នេះ​យូរ​មក​ហើយ ។
ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews